រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន
សង្គមពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ
និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការ
បកស្រាយខុសពាក់ព័ន្ធនឹងដីកានេះ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា
លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក
បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព
មន្ទីរសុខាភិបាលខេត្ត។ ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច
ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត
ស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាគាត់ពិតជាមាន
កំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មក
ជាមន្ត្រី តាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។ ការបញ្ចប់ការកិច្ចពេលនោះ
គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក
ញុះញូង បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។ បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ
គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់
ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា លោក ខឹម មុនីកុសល មានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់
មិនបានមកបំពេញការងារទេ។ ក្នុងគោលបំណងបង្កភាពវឹកវរ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ គាត់
បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះ
ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់
ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាង
សកម្មមិនគិតពីការនឿយហត់។
ដោយមន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត
ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក
រដ្ឋបាលថ្នាក់ក្រោមជាតិ។
ព័ត៌មានជាតិ
មតិយោបល់