ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យអគ្គិភ័យឆាបឆេះរថយន្តបាឡែន១គ្រឿង

ភ្នំពេញ: ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង២១និង៣០នាទីយប់ មានករណីអគ្គិភ័យមួយកន្លែងបានកើត ឡើងនៅផ្លូវ ឈ្នះឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ភឿន វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រភេទរថយន្ត: រថយន្តបាឡែនផ្លាកលេខ ( ភ្នំពេញ ២Y-៤១១៩ ) ។

រងការខូចខាត: ឆេះខូចខាតរថយន្តបាឡែន០១ គ្រឿង ស៊េរីឆ្នាំ២០០៣ – កាតគ្រីម៉ូតូ០១
,ប្លង់ដីចំនួន០២កន្លែង ,ប័ណ្ណបើកបរ ,អត្តសញ្ញាណប័ណ្ណ, ថវិកាមួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ស្លាប់មនុស្ស : គ្មាន ។ របួសមនុស្ស : គា្មន ។

រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចេញរថយន្តពន្លត់ អគ្គិភ័យចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើ០៦ ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង២២និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់