ព័ត៌មានជាតិ

ឆេះទៀតហើយ! កូនស្រីម្នាក់ យកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះខូចទាំងស្រុង

ព្រះសីហនុ: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង២៥ នាទី ស្ថិតនៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យមួយបានកើតឡើង (ភ្លើងឆេះផ្ទះ) ផ្ទះឈើមានទំហំ ទទឹង ០៤ម៉ែត្រ បណ្តោយ ០៦ម៉ែត្រ ដំបូលប្រកស៊ីហ្រ្វូ ជញ្ជាំងស័ង្កសី ខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ ជាកម្មសិទ្ធរបស់ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ។

រងការខូចខាត: ខូចខាតផ្ទះ និងសម្ភារ:នៅក្នុងផ្ទះទាំងស្រុង ។ ស្លាប់មនុស្ស : គ្មាន ។ របួសមនុស្ស : គា្មន ។

មូលហេតុ: បណ្តាលមកពីកូនម្នាក់មានសតិមិនគ្រប់ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ២៧ឆ្នាំ បានដុតផ្ទះខ្លួនឯង ។

ករណីខាងនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តសង្រ្គោះអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត៕

មតិយោបល់