ព័ត៌មានជាតិ

ជនសង្ស័យ២នាក់លួចម៉ូតូបាន១ថ្ងៃ ព្យាយាមគេចដែរតែមិនរួច

បាត់ដំបង: ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង១០និង២៥ នាទី នៅ ចំណុច ភូមិ រំចេក ៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( យក ម៉ូតូ ) ០១ ករណី នឹង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០២ នាក់

ទី១ ឈ្មោះ រិទ្ធ រ៉ា ម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ចម្លង រម៊ាំង ក្រោម ឃុំ អូរ សំរិល ស្រុម សំឡូត ខេត្ត បាត់ដំបង ។

ទី២មានឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ជនសង្ស័យ ទាំង ០២ នាក់ ខាង លេី បានឆ្លេីយ សារភាព នៅ ចំពោះ មុខ សមត្ថកិច្ច ថា ៖
នៅ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ៩និង ៣៨ នាទី ខ្លួន បាន ធ្វេី សកម្មភាព លួច យក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ នង ពុទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ ៣ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ក្រោយ ពី ធ្វេី សកម្មភាព បាន រយ:ពេល មួយ ម៉ោង ទេីប សមត្ថកិច្ច ធ្វេីការ នាំខ្លួន មក កាន់ ស្នងការដ្ឋាន ដេីម្បី ធ្វេីការ សាកសួរ ។

វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ZOOMER X ពណ៌ ខ្មៅ ទឹកក្រូច ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AJ 2149 ( ជារបស់ ជនរងគ្រោះ )

បច្ចុប្បន្ន ជនសង្ស័យ ទាំង ០២ នាក់ ខាងលេី ត្រូវ បាន កម្លាំង ជំនាញ កំពុង កសាង សុំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី៕

 

មតិយោបល់