ព័ត៌មានជាតិ

ជិះម៉ូតូមកស្រុកមង្គលបូរី ឆ្លៀតឱកាសឃើញអ្នកលក់ឥវ៉ាន់ កំពុងដេកចូលលួចកាបូបដាក់ក្បែរខ្លួនបានសម្រេច តែត្រូវម្ចាស់ភ្ញាក់ស្រែកឆោឡោដឹងដល់សមត្ថកិច្ចដេញចាប់បានម្នាក់…

ន្ទាយមានជ័យ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ០២នាក់ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បានជិះម៉ូតូ០១គ្រឿង ចូលក្រោមផ្ទះលួចកាបូបអ្នកអីវ៉ាន់០១នាក់ នៅអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណ:កំពុងដេកលង់លក់បានសម្រេចតែត្រូវម្ចាស់ផ្ទះ ភ្ញាក់ទាន់ស្រែកឆោឡោលឺដល់ប្រជាពលរដ្ឋក្បែរនោះ កម្លាំងប្រជាការពារ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុកមង្គលបូរី ដេញតាមចាប់ប្រផាប់ប្រផីញ បាន០១នាក់ និង០១នាក់ទៀតរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះខេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ជាជនប្រើសារធាតុញៀននិងបក្ខពួក០១នាក់ទៀតរត់គេចខ្លួន ឈ្មោះ យក្ស ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជាមួយគ្នា ។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ឈ្មោះខេង វិចិត្រ និងឈ្មោះ យក្ស បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពីស្រុកម៉ាឡៃ មកស្រុកមង្គលបូរី ដោយមានបង្កប់អាវុធខ្លី០១ដើម ដែលគេបានទិញពីប្រទេសថៃ ពេលជិះមកដល់ភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ឃើញម្ចាស់ផ្ទះឈ្មោះ អ៊ឹម គិមវាសនា ភេទស្រី អាយុ៥១ឆ្នាំ ដេកនៅក្រោមផ្ទះលក់តែម្នាក់ឯង មានឱកាសឈ្មោះ ខេង វិចិត្រ បានដើរចូលទៅក្រោមផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅ ដែលម្ចាស់ដាក់ទុកក្បែរខ្លួន តែដោយខ្សែកាបូបប៉ះនិងដៃបណ្តាលឲ្យម្ចាស់ភ្ញាក់ទាន់ ស្រែកឆោឡោឡើង ត្រូវបានពលរដ្ឋក្នុងភូមិ និងប្រជាការពារ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុក ជួយដេញតាមចាប់ តែត្រូវជនសង្ស័យដកអាវុធខ្លីបាញ់គំរាម រួចបោះសម្ភារះមានតម្លៃក្នុងកាបូបនោះចោល ហើយបោះកាបូបនិងអាវុធចោលទៀត បន្ទាប់មក នៅវេលាម៉ោង ១២និង៣០នាទីទើបយើងចាប់ឃាត់ខ្លួនឈ្មោះ ខេង វិចិត្រ បានតែម្តង ចំណែកសម្ភារះដែលបោះចោលនោះ រកមិនទាន់ឃើញទេកំពុងរកបន្តទៀត ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះយក្ស ដែលរត់គេចខ្លួននោះ យើងកំពុងបន្តតាមចាប់ រីឯឈ្មោះ ខេង វិចិត្រ និងអាវុធខ្លីរ៉ូឡូ១ដើម អត់លេខ មានគ្រាប់ ៥គ្រាប់ និងសំបកការទុសមួយ បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវីធី ៕

មតិយោបល់