ព័ត៌មានជាតិ

ស្រ្តីម្នាក់គេងស្លាប់នៅក្នុងផ្ទះដោយសារ…

កណ្តាល: ករណីមនុស្សដេកស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល០៦និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។

ជនរងគ្រោះឈ្មោះ ចក់ កុក ភេទស្រី អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិសូភីកណ្តាល ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

តាមការបំភ្លឺ របស់ឈ្មោះហេង ផល្លា ភេទប្រុស អាយុ៤២ឆ្នាំមានស្រុកកំណេីតភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវជាប្តីរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្រពន្ធគាត់មានជំងឺរាំរៃជាយូមកហេីយដូចជាជំងឺក្រពះ ពោះវៀន បេះដូង ។
ក្រោយទទួលបានពត៍មាននគរបាលប៉ុស្តិ៍កំពង់ស្វាយ បានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំកំពង់ស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើសពជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ជំងឺប្រចាំកាយ)។
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់