ព័ត៌មានជាតិ

សម្តេចតេជោដឹកនាំគណៈប្រតិភូមកមាតុភូមិវិញនាថ្ងៃនេះ ដោយនាំមកជាមួយនូវតួនាទីជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចពិភពលោក

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី៤មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចាកចេញពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ បន្ទាប់ពីបានបំពេញការងារដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយ ម៉ាឡេស៊ី ។

សម្តេចតេជោ និង​គណៈប្រតិភូក៏នឹងនាំមកនូវភាពជោគជ័យយ៉ាងធំធេងជូនជាតិ នឹងប្រជាពលរដ្ឋ ជាពិសេសនាំមកនូវ ជាមួយនូវតួនាទីជាម្ចាស់ផ្ទះ នៃវេទិការសេដ្ឋកិច្ចពិភពលោកដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ ដែលនេះជាមោទនៈភាពជាតិយើងទាំងអស់គ្នា៕

photo_2016-06-04_08-04-55photo_2016-06-04_08-04-50photo_2016-06-04_08-04-48photo_2016-06-04_08-04-47photo_2016-06-04_08-04-47 (2)photo_2016-06-04_08-04-46photo_2016-06-04_08-04-45

មតិយោបល់