ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ ទៅលេងក្បែរមាត់ស្រះ បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ ថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិត្បែង (ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ តាន់ រដ្ឋណា ភេទប្រុស អាយុ០២ឆ្នាំ ។

មូលហេតុ៖ ទៅលេងក្បែរមាត់ស្រះ បណ្តាលឱ្យធ្លាក់ទឹកលង់ស្លាប់ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសក្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ លង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់