ព័ត៌មានជាតិ

Update៖ បុរសយោធាម្នាក់ត្រូវរថយន្តបុកម៉ូតូ រួចកិនស្លាប់យ៉ាងអាណោចអាធ័ម លើផ្លូវជាតិលេខ៤

ភ្នំពេញ: នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាក SCOOPYi ពាក់ស្លាកលេខ ភ្នំពេញ1BC-6390 បានស្លាប់នៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះឈ្មោះ ពៅ វិច្ឆិកា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរយោធា (បញ្ជាការដ្ឋានកងទ័ពជើងគោក) រស់នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
រថយន្តបង្កម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3E-9187 បើកបរដោយឈ្មោះ ជ ថាច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ត្រូវបានឃាត់ខ្លួន)។

បន្ទាប់ពីការវាស់វែង និងធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់