ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក Ford Motor មានគម្រោងប្រមូលរថយន្តជាង ៣៧ម៉ឺនគ្រឿង នៅទូទាំងអាមេរិកខាងជើង ព្រោះដោយសារតែរថយន្តទាំងនោះមានបញ្ហាមិនអាចគ្រប់គ្រងដៃចង្កួតបាន។
រថយន្តដែលត្រូវប្រមូលរួមមានម៉ូដែល Crown Victoria, Mercury Marquis និង Lincoln Town Car ផលិតនៅក្នុងចន្លោះឆ្នាំ ២០០៥-២០១១ ហើយការប្រមូលនេះ មាននៅសហរដ្ឋអាមេរិកចំនួន ៣៥៥.០០០គ្រឿង និងនៅកាណាដាចំនួន ១៥.០០០គ្រឿង។
ចំពោះអតិថិជនដែលនៅក្នុងរដ្ឋផ្សេងៗ អាចយករថយន្តរបស់ខ្លួនដែលមាននៅក្នុងសេចក្ដីប្រកាសទៅធ្វើការជួលជុល ឬត្រួតពិនិត្យ ព្រោះខ្លាចរថយន្តទាំងនោះមានបញ្ហាដូចនៅក្នុងតំបន់ខាងលើ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford Motor។
ក្រុមហ៊ុនបានបញ្ជាក់ថា បញ្ហាខាងលើនេះ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ ឬរង់របួសដល់ម្ចាស់រថយន្តនោះទេ៕
មតិយោបល់