ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ បើកម៉ូតូលឿនបុកគូទរថយន្តហាយឡែនឌ័រ បណ្តាលឲ្យដាច់រយះក្រោមចង្ការបួសធ្ងន់

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩កើត​ ខែចេត្រ​ ឆ្នាំជូត ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​០​៨និង​៤០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ ​នៅត្រង់ចំណុចភូមិ​បរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ស៊យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ដែលមានមុខរបរជាកម្មករសំណង់ បានជិះម៉ូតូម៉ាក Honda​Dream ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ប៉ៃលិន1B-1241 បើកបរក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បណ្តាលអោយបុកឡានពីក្រោយ រងរបួសធ្ងន់ (រយះដាច់ក្រោមចង្កាកឺម) ។

ប្រភពដដែលបានបន្តឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ​ ហេង​ វ៉ាន់លីណា ភេទស្រី​ អាយុ២០ឆ្នាំ​ រស់នៅភូមិអូរតាពុកក្រោម​ សង្កាត់ទូលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ដែលមានមុខរបរជាអ្នកលក់ដូរ បានបើកបររថយន្តម៉ាក​ Higlander ពណ៌ខៀវ​ ពាក់ផ្លាកលេខ​ ភ្នំពេញ2BF-0601 គ្មានរងរបួស ៕

មតិយោបល់