ព័ត៌មានជាតិ

Update៖ រថយន្តហ៊ីយ៉ាន់ដាយ បើកខាងមុខមានឧបសគ្គ លុចស៊ីសជ្រុលបុកពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកពេលកំពុងបើកសុខៗ មានឧបសគ្គនៅខាងមុខបន្ថយល្បឿនបន្តិច ស្រាប់តែរថយន្តម៉ាកលុចស៊ីស ជ្រុលបុកពីក្រោយ រងការខូចខាតខ្លួនឯងយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដែលបុកគេពីក្រោយ ម៉ាកលុចស៊ីសRX3030 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AW-2416 បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ។ ចំណែករថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកកញ្ចក់ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2D-7817 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ បានធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្តម៉ាកលុចស៊ីស បើកពីក្រោយព្រមទាំងមានរថយន្ត ផ្សេងទៀតបើកខាងមុខ។
នៅពេលធ្វើដំណើរជិតដល់មុខក្លោងទ្វារបុរីសុភមង្គល់ រថយន្តមួយគ្រឿង បើកចេញពីក្លោងទ្វារនោះ ហើយឆ្លងផ្លូវជាតិលេខ៦ ពីត្បូងទៅជើង។

ខណៈកំពុងបើកឆ្លងផ្លូវ រថយន្តបានបន្ថយល្បឿនលើផ្លូវអត្ថិភាពតៗគ្នា ស្រាប់តែមិនដឹងយ៉ាងម៉េចទេ រថយន្តលុចស៊ីសដែលបើកពីក្រោយ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្តាលឲ្យខូចខាតកំណាត់មុខខ្លួនឯង យ៉ាងដំណំរីឯរថយន្តហ៊ីយ៉ាន់ដាយ ក្រពឹតពីក្រោយតិចតួច។

បន្ទាប់ពីគ្រោះថ្នាក់ភាគីអ្នកបើករថយន្ត ទាំងសងខាងសម្រួលគ្នា បញ្ចប់រឿង ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន គ្មានខាងណាសងខាងណាឡើយ៕

មតិយោបល់