យោងតាមសារព័ត៌មាន វីគី ដែលចុះផ្សាយនៅថ្ងៃទី ១៨ មិថុនា នេះបានឲ្យដឹងថា កីឡាករ Stefan de Vrij នឹងចូលរួមលេងឲ្យបិសាចក្រហម បន្ទាប់ពីបញ្ចប់ការប្រកួត World Cup នៅប្រេស៊ីល ។ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាង អតីតម្ចាស់ជើងឯក Premier League ក៏បានអះអាងដែរថា បានចុះហត្ថលេខាជាមួយនឹង ខ្សែការពារ របស់ក្លិប Feyenoord នៅហុល្លង់រួចរាល់ហើយ។
ការសំឡឹងឃើញយ៉ាងនេះដោយសារតែ ប្រធានក្រុម Nemanja Vidic បានចូលរួមលេងនៅ Inter Milan ហើយកីឡាករវ័យ ២២ ឆ្នាំរូបនេះ នឹងជំនួស កន្លែងកីឡាករ Vidic ។
ហុល្លង់បន្ទាប់ពីឈ្នះ ក្លិបអេស្ប៉ាញ ដោយលទ្ធផល ៥ – ១ នៅ World Cup ដែលធ្វើឲ្យ Van Gaal សំឡឹងឃើញខ្សែការពាររូបនេះ ហើយគេក៏ជឿជាក់ថា De Vrij ជាគោលដៅទីផ្សារផ្ទេរនៅខាងមុខផងដែរ។
ខាងក្រុមប្រឹក្សាភិបាលរបស់ Old Trafford ក៏បានបើកទីផ្សារផ្ទេរនេះ ទៅតាមចិត្តរបស់ Van Gaal ជាមួយនឹងរបាយការណ៍ដែលបញ្ជាក់ពី ហុល្លង់មក ដោយអង់គ្លេស បានយល់ព្រមទិញអ្នកលេងរូបនេះ នឹងនាំគាត់មកកាន់ទឹកដី អង់គ្លេសនៅពេលខាងមុខ ៕
មតិយោបល់