ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបើកបរលឿន បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត១គ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច បណ្តាលឲ្យបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។

ជនរងគ្រោះស្លាប់ ភេទប្រុស អាយុប្រហែលខ្ទង់សាមជាង។

ក្រោយពេលកើតហេតុ រថយន្តបង្កខាងលើ បានបើករត់គេចខ្លួនបាត់ស្រមោល ។

សម្រាប់ព័ត៌មានលម្អិត Post News ផ្សាយជូនបន្តទៀត ៕

មតិយោបល់