ភ្នំពេញៈ ស្ត្រីម្នាក់បន្ទាប់ពីផឹកស្រាសស្រាថ្នាំជារៀងរាល់ថ្ងៃដោយពុំសូវហូបបាយហូបទឹក ដោយមានអាការៈមិនស្រួលដោយក្អួតឈាម រួចឲ្យបុរសជាប្ដីកោសខ្យល់រួចសម្រាកមួយភ្លែត ស្រាប់តែស្លាប់បាត់តែម្ដង ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅចំណុចផ្លូវលេខ404 ក្រុមទី3 ភូមិសាមគ្គី6 សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ សាយ បុប្ផា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះសព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាស្ត្រីជាជនរងគ្រោះខាងលើគឺគាត់ចូលចិត្តហូបស្រាសស្រាថ្នាំជារៀងរាល់ថ្ងៃដោយពុំសូវហូបបាយហូបទឹកទេហើយមុនពេលគាត់ស្លាប់ជាជនរងគ្រោះគឺបានហូបស្រាម្ដងទៀតរួចមិនស្រួលខ្លួនទើបបានដើរត្រឡប់មកផ្ទះវិញហើយមានការក្អួតឈាមពេលនោះជនរងគ្រោះក៏បានឱ្យប្ដីរបស់ខ្លួនឲ្យកោសខ្យល់រួចក៏សម្រាកនៅលើគ្រែ មួយសន្ទុះក្រោយមកបុរសជាប្តីបានទៅដាស់ស្រាប់ពេលនោះជនរងគ្រោះ ស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច្ច័យចុះពិនិត្យជាក់ស្ដែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់