ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ភ្លាមៗ ករណីចរាចរណ៍នៅស្រុកព្រះស្តេច

ព្រៃវែង: ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១​ វេលាម៉ោង៣និង៣០នាទី នៅជិតបង្គោល គីឡូម៉ែតលេខ៦៧ លើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង
មានម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI-4894 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ស្លាប់)បើកបរពីកើតទៅលិច បញ្ជ្រាស់ទិសគ្នា មកដល់ចំណុចខាងលើ បានបើកជាមួយនិង រថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកភ្នំពេញ3D-4593 បើកបរដោយឈ្មោះ ហេន មករា ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិក្រែក ឃុំពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ករណីនេះ បណ្តាលឲ្យអ្នកបើកបរ ម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឈ្មោះ ហេន មករា (អ្នកបើកបររថយន្ត)និងរថយន្ត បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង រីឯសព និងម៉ូតូ នៅកន្លែងកើតហេតុ កំពុងស្រាវជ្រាវរកក្រុមគ្រួសារបន្ត (ជួយរកអត្តសញ្ញាណជនរងគ្រោះផង)៕

 

មតិយោបល់