ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់

តាកែវ: ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) ស្ថិតនៅក្នុងព្រៃខាងលើភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ មីង ទ្រឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតចុងស្រង់ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត (អ្នករាប់លុយនិងប្រមូលលុយឲ្យមេយូគី)
២.ឈ្មោះ ញិក ស្រឹម ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (អ្នកលេង) ។
៣.ឈ្មោះ ខៀវ កក្តដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (អ្នកលេង)
៤.ឈ្មោះ នាក់ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (អ្នកលេង) ។

ដកហូតវត្ថុតាំង៖ ម៉ូតូចំនួន០៤គ្រឿង លុយខ្មែរចំនួន ៤៣០.០០០រៀល និងសម្ភារ: ប្រើប្រាស់ល្បែងស៊ីសងមួយចំនួន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់