កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ វេលា ម៉ោង៦និង១៥នាទីមានករណីអំពើ លួច (កាច់កម៉ូតូ)ចំណុចកើតហេតុភូមិ ម្កាក់ ឃុំ ដេីមឬស ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ សុន សំបូរ ភេទ ស្រី អាយុ ៣១ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ ម្កាក់ ឃុំ ដេីមឬស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មការ នី រោងចក្រ ។
ជនសង្ស័យឈ្មោះ គ្រី វី ភេទ ប្រុស អាយុ ៣៨ឆ្នាំ មាន ទីលំនៅ ភូមិ ម្កាក់ ឃុំ ដេីមឬស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ មិន ពិត ប្រាកដ ធ្លាប់ ជាប់ ពន្ធនាគារ ខេត្ត កណ្ដាល រយៈ ពេល ០១ឆ្នាំ ពីបទ អំពើ លួច (ម៉ូតូ )(ឃាត់ ខ្លួន )។
1-ម៉ូតូ មួយ គ្រឿង ម៉ាក ហុង ដា C125 ស៊េរី ឆ្នាំ ២០១៨ ពណ៌ ខ្មៅ គ្មាន ពាក់ស្លាកលេខ (របស់ ជនគ្រោះ ។)។
សម្ភារៈ បាត់ បង់ រួម មាន៖ស្លាក លេខ សំគាល់ យានយន្ត ០១ សន្លឹក (កណ្ដាល 1Z 5371)។
នៅថ្ងៃទីខែ ឆ្នាំ មុនពេល កេីត ហេតុ ជនរងគ្រោះ បាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុង ដា C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៨ ពាក់ ស្លាក លេខ កណ្ដាល 1Z 5371 ចេញ ពី ផ្ទះ ដេីម្បី ទៅ បូម ទឹក ដាក់ស្រែនៅខាង កេីត ភូមិ ពេល ជិះទៅជិតដល់ស្រែ របស់ ខ្លូន ប្រហែល ១០០ ម៉ែត្រ ជនរងគ្រោះ បាន ទុក ម៉ូតូ និង ចាក់សោរ កម៉ូតូជាប់ នៅខាងជេីង ផ្លូវ លំ រួចចុះដេី រទៅមេីលទឹកស្រែបាត់ទៅ ក្រោយមក ប្រហែល ១៥ នាទី ជនរងគ្រោះ បានត្រលប់មកពីមេីលទឹកស្រែវិញមិន ឃេីញ ម៉ូតូ ក៏ ស្រែក ឆោឡោ ផ្អើល អ្នក ភូមិ ជួយ ដេីររក ដោយមាន ការ សង្ស័យ ឈ្មោះ គ្រី វីប្រជាពលរដ្ឋ បាននាំ គ្នាទៅមេីលផ្ទះរបស់ជន សង្ស័យ ឃេីញ ម៉ូតូ របស់ខ្លួន នៅក្នុង បន្ទប់ ទឹក តែ ត្រូវ ជន សង្ស័យ ដោះ ស្លាក លេខ ចោលបាត់ ភ្លាម នោះ ជនរងគ្រោះ បានតេ ប្តឹង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ ដេីមឬស ពេលទទួលបាន ព័ត៌មាន កំលាំង ជំនាញ ព្រហ្មទណ្ឌ នគរបាល ស្រុកកណ្តាល ស្ទឹង សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ ចុះ ទៅដល់ផ្ទះ ជនសង្ស័យ តែត្រូវ ជនសង្ស័យ គេច ខ្លូន បាត់ និង ធ្វើ ការ ចាប់យកវត្ថុតាងយកមក រក្សានៅ អធិការ ដ្ឋាន ដេីម្បី ស្រាវជ្រាវ បន្ត លុះដល់ ថ្ងៃ ទី ២៤ ខែមិនា ឆ្នាំ ២០២១ កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការ ដ្ឋាន នគរបាល ស្រុកកណ្តាល ស្ទឹង សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ ឃុំ ដេីមឬស ធ្វើ ការ ស្រាវជ្រាវ និង ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូន មកកាន់ អធិការ ដ្ឋាន ដេីម្បី បន្តនី តិ វិធី ច្បាប់ ៕
មតិយោបល់