កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានករណីរួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ រួមភេទបានសម្រេចចំនួន០៨លើក នៅចំណុចភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ក.ខ ភេទស្រី អាយុ១៣ឆ្នាំ១១ខែ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ង រ៉ាមាន ហៅម៉ុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអគ្គិសនី នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទាក់ទងគ្នាតាមប្រព័ន្ធ Facebook ហើយបានស្រឡាញ់គ្នា រយៈពេលជិតមួយឆ្នាំមកហើយ ។ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ជនរងគ្រោះបានរត់ចេញពីផ្ទះ ហើយទូរស័ព្ទហៅជនសង្ស័យ ឲ្យមកយកត្រឹមវត្តយស់មេត្រី ឃុំលំហាច ។
បន្ទាប់មកជនរងគ្រោះនិងជនសង្ស័យ បានជិះម៉ូតូឌុបគ្នាទៅស្នាក់នៅផ្ទះរបស់ជនសង្ស័យ នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ រហូតដល់ថ្ងៃទី២២ ខែឆ្នាំដដែល ទើបគ្រួសាររបស់ជនរងគ្រោះ បានតាមរកឃើញក៏នាំជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី២៤ ខែឆ្នាំដដែល ក្រុមគ្រួសារជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ។
តាមចម្លើយសារភាព របស់ជនសង្ស័យបានសារភាពថា ខ្លួននិងជនរងគ្រោះ បានចាប់ផ្ដើមរួមភេទជាមួយគ្នា បានសម្រេចចំនួន០៨លើក ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕
មតិយោបល់