ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងប្រុសអាយុ ១២ ត្រូវរថយន្តដឹកដីកិនស្លាប់ភ្លាមៗ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសម្នាក់ បានស្លាប់ដោយសាររថយន្តដឹកដី ថយក្រោយកិន មិនប្រយ័ត្ន បណ្តាលឲ្យកិនស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤ និង៥០នាទី នៅចំណុចរណ្ដៅខ្សាច់ ស្ថិតនៅភូមិថ្លុកព្រាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្តបង្ក ពាក់ផ្លាក PP-2058 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះឈ្មោះ ភួង សុទន់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ចំណែកអ្នកបើកបរ គេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ (ជនរងគ្រោះ មានសតិមិនគ្រប់) ដោយទ្បែកវត្ថុតាង រថយន្ដ ត្រូវបានយកទៅរក្សាទុកនៅអធិការស្រុកគងពិសី៕

មតិយោបល់