ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកើតមានបញ្ហា ដោយមិនដឹងពីមូលហេតុ ពោលគឺមិនដំណើរ មិនអាចបើកចេញ (Down)។
ប្រភពព័ត៌មានពីអ្នកមន្ត្រីជំនាញ ACU ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នេះជាបញ្ហាបច្ចេកទេស មិនមែនគាំងដោយសារ Hacker វាយប្រហារនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាគាំងនេះ ត្រូវបានប្រភពអ្នកលេងបណ្ដាញសង្គមថា អាចមកពី Hacker វាយប្រហារ ព្រោះថាកន្លងមក អង្គភាពមួយនេះ បានចាប់ខ្លួនសមាជិក្រុម Hacker ខ្មែរប៉ុន្មាននាក់៕
មតិយោបល់