ព័ត៌មានជាតិ

មនុស្ស៣នាក់ រងរបួសធ្ងន់ស្រាលករណីម៉ូតូបុកគ្នាពេញទំហឹងនៅស្រុកឧដុង្គ

កំពងស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦នឹង០៥នាទី នៅត្រង់ចំណុចលើផ្លូវជាតិលេខ៥១ (៣-៤) ភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដា C125 (2020) ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AF-6935 បើកបរដោយឈ្មោះ រិន វីរ: ភេទប្រុស អាយុ២៤ឆ្នាំ (របួសស្រាល) រស់នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 (2010) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-2818 បើកបរដោយឈ្មោះ ស៊ឹម ស្រីរ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ (របួសធ្ងន់) ឌុបគ្នា០១នាក់ឈ្មោះ ស៊ឹម សារីម ភេទស្រី អាយុ២៥ឆ្នាំ(របួសធ្ងន់) អ្នកទាំងពីរ រស់នៅភូមិក្បាលចិន ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា និងបើកបត់ឆ្លងទៅខាងលិវផ្លូវ។

ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖ របួសមនុស្ស០៣នាក់ (ស្រី០២នាក់) (របួសធ្ងន់០២នាក់ ស្រី), ខូចខាតម៉ូតូ០២គ្រឿង។ ចំពោះវត្ថុតាងម៉ូតូខាងលើ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់