ព័ត៌មានជាតិ

ទំនងបើកលឿន! បុគ្គលិកធនាគារ អេស៊ីលីដា សាខាស្រុកស្ទឹងហាវ ក្រឡាប់រថយន្តរបួស ២នាក់

ព្រះសីហនុ: នាយផ្នែកចរាចរណ៍ស្រុកស្ទឹងហាវ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿងទំនងជាបើកលឿន រេចង្កូតក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៤ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង បើកបរ ដោយឈ្មោះ គ្រុយ សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ មិនរងរបួសទេ។ ចំណែកអ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះ ទេព ធិតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ របួសជើង និង ក្បាល និងម្នាក់ទៀតឈ្មោះ
សេង ពេជ្រធិតា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ របួសក្បាល។អ្នកទាំង៣ ជាបុគ្គលិកធនាគារ អេស៊ីលីដា សាខាស្រុកស្ទឹងហាវ គោលបំណងមកធ្វើការ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលគ្លីនិកសេតេ ខេត្តព្រះសីហនុ៕

មតិយោបល់