ព័ត៌មានជាតិ

ករណីហិង្សាប្ដីស្រវឹងស្រា ទាញដំបងវាយប្រពន្ធ បណ្ដាលឲ្យរងរបួសបែកភ្នែក នៅខេត្តស្វាយរៀង

ស្វាយរៀង: កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ មានករណីហិង្សាក្នុងគ្រួសារប្ដីវាយប្រពន្ធ ស្ថិតក្នុងភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ គង់ រតនា អាយុ ៣៣ឆ្នាំ ។
ស្រ្តីរងគ្រោះឈ្មោះ យួ សារិត ៣៥ឆ្នាំ ។ អ្នកទាំង ២រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ទាស់សម្ដីគ្នាបន្តិចបន្តួច។

ដំណើររឿង៖ មុនពេលកើតហេតុប្ដីស្រវឹងស្រា ហើយក៏បានទាស់សម្ដីគ្នា ស្រាប់តែប្ដីទាញដំបងមកវាយប្រពន្ធ បណ្ដាលឲ្យរងរបួសបែកភ្នែក ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ បញ្ជូនស្រ្តីរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯបុរសជាប្ដីឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់