តាកែវៈ ការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ដីពីករណីបង្ក្រាបបទល្មើសគ្រឿងញៀន ដោយបានការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប ភេទស្រី ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះកម្លាំងអាវុធហត្ថខេត្តតាកែវ បានសុំពន្លាតដែនសមត្ថកិច្ចមករាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ ផ.ទដឹកនាំដោយ៖
១/លោក ឧ.ត្រី អ៊ុង ដេប៊ូ ស្នងការរងស្រាវជ្រាវបង្រ្កាបបទល្មើសអ.ហ.ផ.ទ
២/លោក ឧ ត្រី លី សាត់សាយ មេបញ្ជាការរងអ.ហ រាជធានីភ្នំពេញ
៣/លោកវ.ឯក ង៉េត ចាន់ធី មេបញ្ជាការរង អហ ខេត្តតាកែវ
៤/លោក អ ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនអហតក
៥/លោកវ.ទោ អ៊ួង វីរះរត្ន័មន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀនអហផ.ទ
៦/លោកវ.ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ រាជធានីភ្នំពេញ
៧/កម្លាំង អ.ហ ខណ្ឌទួលគោក ។
ដោយមានការសម្របសម្រួលពី ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអម សាលាដំដូងរាជធានីភ្នំពេញ អមដោយលោក គឹម ឆេងប៊ុន ជាក្រលាបញ្ជី០១រូបៈ
នៅវេលាម៉ោង០៤និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ស្តី្រម្នាក់
១-ឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ (ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ៣១ឆ្នាំ (ឃាត់នៅចំណុចផ្លូវ១៦៦ ក្បែរផ្សារអូឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បន្ទាប់មកកម្លាំងជំនាញចម្រុះបាននាំជនសង្ស័យទាំងពីរនាក់ ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង០៤និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំគ្រាប់ពណ៌បៃតងខ្ចី (សង្ស័យជាសារធាតុញៀនចំនួន១៥គ្រាប់)
-ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន)
-ម៉ូតូ0២គ្រឿង
១/ម៉ាក zoomer ពណ៌ ស/ឈាមជ្រូកស្លាកលេខ 1GZ:5008
២/ម៉ាក PCX ពណ៌ ស/ផ្កាឈូក ស្លាកលេខ 1CM:១២២២
-រថយន្ត ០១គ្រឿង (ម៉ាកBMW ពណ៌ស ផ្លាកលេខ ខ.ភ.ម ០២:៤៧៥០)
-ឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់ គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់