ព័ត៌មានជាតិ

កម្លាំងជំនាញចុះល្បាតតាមភូមិសាស្រ្ត ប្រទះឃើញជនសង្ស័យម្នាក់កំពុងរៀបចំកញ្ឆាក្រៀមក្នុងរោងចិញ្ចឹមមាន់

តាកែវ: នៅថ្ងៃពុធ ០៣រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៥៣នាទី ដោយមានការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះល្បាត និងត្រួតពិនិត្យតាមភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចរោងចិញ្ចឹមមាន់ ក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងរៀប ចំកញ្ឆាក្រៀមក្នុងរោង បម្រុងយកចេញ ពេលនោះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើម ។

ជនសង្ស័យឈ្មោះ សំ ស៊ីណាយ (ហៅហ៊ាង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖
– កញ្ឆាក្រៀមទម្ងន់២,៥០kg
– ម៉ូតូ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

មតិយោបល់