ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យនារីម្នាក់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចគល់ស្ពាន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។​ ខណ:នេះកម្លាំងសមត្ថកិច្ចនគរបាល ចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិត Post News ផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់