ព័ត៌មានជាតិ

លឿន ខ្វះការប្រុងប្រយ័ត្ន!ភាគីខាងម៉ូតូបែកក្បាលហូរឈាមពេញផ្លូវ

សៀមរាប: ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុច ភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្ដសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦៨ F រវាងរថយន្ដនិងម៉ូតូស្របទិសគ្នា
មានរថយន្ត ម៉ាក ford Ranger ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 19- 2- 00 32 បើកបរ ដោយឈ្មោះ តេក វណ្ណា ភេទប្រុសអាយុ៥៨ឆ្នាំ សញ្ជាតិខ្មែរដែលមានទីលំនៅ ភូមិវត្ដស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្ដសៀមរាប បើកបរ មានទិសដៅពីត្បូង ទៅជើង បុក និង ម៉ូតូមួយគ្រឿង ម៉ាក C.90 ពណ៌ស្លែ ពាក់ផ្លាកលេខ គ្មាន បើកបរ ដោយឈ្មោះ ដឹប រ៉ី ភេទប្រុស អាយុ៦៥ឆ្នាំ សញ្ជាតិខ្មែរដែលមានទីលំនៅ ភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរមានទិសដៅពីត្បូងទៅជើង។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុរថយន្ដបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

មតិយោបល់