ព័ត៌មានជាតិ

បង្ក្រាប​យុវជន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ធ្វើសកម្មភាព លួច​ម៉ូតូ​របស់មន្រ្តីយោធា

​ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ ​កំពុង​ធ្វើ​សកម្មភាព​លួច​បម្រុង​នឹង​ជិះ​ចេញ​ ស្រែក​ឆោឡោ​ ហើយ​សមត្ថកិច្ច​ខណ្ឌ​កំពុង​ល្បាត ​ក្នុង​មូលដ្ឋាន​អន្តរា​គម​ន៍ឃាត់ខ្លួន​ បាន​ភ្លាមៗ​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​២​និង​ ៣៥​នាទី​ ត្រង់​ចំណុច​តូប​ជួសជុល​ម៉ូតូ​ ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​ត្រពាំង​សាលា​ សង្កាត់​ពងទឹក​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ជុំ​ មក​រា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​យោធា​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សាលា​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ ។​ ​ជនសង្ស័យ​ឈ្មោះ​ ម៉​ន​ សុភា​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​សំបូរ​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​មាន​សារធាតុ​ញៀន​)

​វត្ថុ​តាង​ចាត់​យក​មាន​ម៉ូតូ​០១​គ្រឿង​ ,​ដាវ​កែ​ច្នៃ​ប្រវែង​ ៥៤​ សង់ទីម៉ែត្រ​ ចំនួន​០១​ដើម​ ,​ដំបង​ឈើមូល​ប្រវែង​ ៧៥​ សង់ទីម៉ែត្រ​ចំនួន​០១​ដើម​។

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់