ព័ត៌មានជាតិ

មុននេះស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេទ្យហ្លួងម៉ែ

ព័ត៌មានបឋម នៅថ្ងៃទី ២ មេសា ២០២១ នេះ ពិតជាសោកស្ដាយណាស់ មានស្ត្រីម្នាក់ដែលជាអ្នកជំងឺកូវីដ- ១៩ ម្នាក់ទៀត បានស្លាប់បាត់បង់ជីវិត ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្យហ្លួងម៉ែ ។ នេះបើតាមសេចក្ដីរាយការណ៍បឋមពីក្រុមគ្រូពេទ្យ នៅមន្ទិរពេទ្យមួយនេះ ។

ស្ត្រីដែលជាអ្នកជំងឺកូវីដ បានស្លាប់បាត់បង់ជីវិតនេះ គឺមានអាសយដ្ឋាន បុរីប៉េងហួតបឹងស្នោរ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យ៉ាងណាក្ដីចំពោះព័ត៌មានលម្អិតផ្លូវការនោះ ក្រសួងសុខាភិបាលនឹងចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការក្នុងពេលឆាប់ៗនេះ ។

ប្រភព៖​ Sabay

មតិយោបល់