ព័ត៌មានជាតិ

​ពរចៅដើរឆ្លងផ្លូវ ត្រូវម៉ូតូបុក របួសទាំងតាទាំងចៅ

ភ្នំពេញៈ ជីតាម្នាក់បាន ពរចៅដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងតាទាំងចៅ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញជីតាម្នាក់បាន ពរចៅបានដើរឆ្លងផ្លូវទិសដៅពីត្បូងលុះមកចំណុចកើតហេតុខាងលើឆ្លងបានបន្តិចស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខ1AW-8014 ជិះដោយយុវជនម្នាក់តាមផ្លូវរថភ្លើងទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងជ្រុលចង្កូតទៅបុកពេញទំហឹង បណ្តាលឲ្យជីតារងរបួសជើងម្ខាងងើបមិនរួចចំណែករងរបួសពកក្បាលត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះដោយខ្លួនឯង។

ក្រោយកើតហេតុភាគីទាំងសងខាងសម្រុះសម្រួសគ្នាដោយភាគីខាងម្ចាស់ម៉ូតូសុខចិត្តចេញសំណងថ្លៃព្យាបាលជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់