ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យខ្ទេចរាងខ្លួននៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រ
១៣៨-១៣៩ ស្ថិតក្នុងភូមិ-ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរា
ចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកដី ម៉ាកកេនញ៉ា ក្បាលពណ៌ស ដែលបើកបរទិស
ដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុពាក់ស្លាកលេខ កំពង់ចាម 3A
-9600 រួចបានបុកជាមួយ នឹងរថយន្តក្រុមហ៊ុន ដែលមានទិសដៅបញ្ច្រាស
ទិសគ្នាបណ្តាលឲ្យខូចខាតរថយន្ត ០១គ្រឿង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ។
បច្ចុប្បន្នកម្លាំង អ.ហ ស្នាក់ការ សន្តិសុខ ៤០២ សហការ ជា
មួយ កម្លាំងរបស់អធិការស្រុកកំពង់សីលាសំរួលសណ្តាប់ធ្នាប់នៅកន្លែងកេីតហេតុ ៕

 

មតិយោបល់