ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀន

រតនគិរី: យោងតាមផេកការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ថ្ងៃអង្គារ៍៩រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះមួយ ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី សម្របសម្រួលនីតិវិធីដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០២មុខសញ្ញារួមនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧ថង់ ជនសង្ស័យមានដូចឈ្មោះខាងក្រោម៖
១.ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរលក់ដូរ។
២.ឈ្មោះ ញូ វ៉ាន់ណាង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

វត្តុតាងដកហូតរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន៧ថង់ ទម្ងន់២.៩៩ ក្រាម
២.ប្រាក់រៀល ចំនួន១៥ម៉ីនរៀល
៣.ទូរសព្ទ័ដៃចំនួន១គ្រឿង
៤.សម្ភារ:សម្រាប់សេពចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់