ភ្នំពេញៈ នៅវេលាម៉ោង ៩និង០០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ចំណុចមុខ ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា មានករណី ផ្ទុះអាវុធ បណ្តាលអោយស្លាប់មនុស្ស ០១ នាក់ នៅកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះ រ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា
ជនបង្កឈ្មោះ ភឿន ភិរះ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ប៉ូលីស ។
ដំណើររឿង៖ តាមការរៀបរាប់របស់សន្តិសុខដែលយាមនៅគោលដៅនោះបានប្រាប់ថា មុនពេលកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណពីរនាក់ឈ្លោះប្រកែកគ្នា ហើយមានម្នាក់បានរត់មកអោយប៉ូលីសដែលប្រចាំការក្បែរកន្លែងកើតហេតុជួយ ពេលនោះប៉ូលិសក៏បានប្រាប់អោយពួកគេសំរួលគ្នាទៅ ហើយក៏បែកគ្នាអស់ទៅ ។
មួយសន្ទុះក្រោយមក ស្រាប់តែជនរងគ្រោះយកកូនកាំបិតចុងស្រួចមកដេញចាក់លើជនសង្ស័យ បណ្តាលអោយជនសង្ស័យដកកាំភ្លើងម៉ាករ៉ូឡូពីចង្កេះបាញ់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់នៅកន្លែងកើតតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រីឯសពជនរងគ្រោះយកតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់