កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤០នាទីយប់ មានករណីចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចំណុចក្នុងសាឡុំ លើភ្នំសន្ទូច ឋិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ជីវី ទេព ជីវី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់៖ ជនរងគ្រោះបានយកខ្សែអង្រឹង ចងកជាប់នឹងផ្ទោងក្នុងសាឡុំធ្វើអត្តឃាតដោយខ្លួនឯង ។ ក្រោយពេលកើតហេតុ មានគ្រូពេទ្យនិងកម្លាំងនគរបាល បានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន បន្ទាប់មកក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់