ផ្ទះ ព័ត៌មានជាតិ រថយន្តដឹកផ្លែ...

រថយន្តដឹកផ្លែឈើ១គ្រឿង ត្រូវឡានកុងតឺន័របើកបុកពេញទំហឹង បណ្តាលឲ្យតៃកុងម្នាក់រងរបួស

0

ភ្នំពេញ: នៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនបំពានស្តុបក្រហម ជ្រុលទៅបុករថយន្តដឹកផ្លែឈើពេញទំហឹង បណ្តាលឲ្យរថយន្តដឹកផ្លែឈើរេចង្កូត ទៅបុកផ្ទុបនឹងរបងសាលារៀនមួយកន្លែង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកផ្លែឈើមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ផ្លាកលេខ បាត់ដំបង 3A- 2786 បើកបរដោយបុរសម្នាក់ រួមទាំងកម្មករ៦នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម បម្រុងបត់ឆ្លងស្តុបខៀវ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត មិនចាំផ្លាកលេខបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥១៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ទាំងបំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្តដឹកផ្លែឈើចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តដឹកផ្លែឈើរេចង្កូត ទៅបុកផ្ទុបជាប់និងរបងសាលារៀន រងរបួសតៃកុងរថយន្តម្នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ចុះទៅពិនិត្យធ្វើការវាស់វែង វត្ថុតាងទៅរក្សាទុក រួចឱ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់