ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយទទួលបានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ និងត្រួតពិនិត្យផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច នៅផ្សារស្រែស្តុក ស្ថិតនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅលើគំរូផលិតផលម្ហូបអាហារនោះទេ ប៉ុន្តែមន្ត្រីជំនាញបានរកឃើញភេសជ្ជៈខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០៦ មុខស្មើនឹង ១០៣ គីឡូក្រាម ហើយបានធ្វើកំណត់ហេតុដកហូត និងយកមកកម្ទេចចោលភ្លាមៗ។
ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានណែរនាំដល់អាជីវករ អោយយល់ដឹងអំពីអនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឲ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕


មតិយោបល់