ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលម៉ោង០៣និង០០នាទី ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋឆក់ខ្សែភ្លើង០១ករណី កើតឡើងនៅចំណុចការដ្ឋានសំណង់ធ្វើផ្ទះមួយកន្លែង ស្ថិតនៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ម្នាក់ ឈ្មោះ ញិត សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងផ្សារដំបូលផ្ទះ ទីលំនៅបច្ចុប្បន្ននៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ម្ចាស់ផ្ទះឈ្មោះ ប៊ុត ធា ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្ននៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
អំពីរឿងហេតុ៖ ជនរងគ្រោះបានមកធ្វើដំបូលសំយ៉ាបផ្ទះ អោយម្ចាស់ផ្ទះខាងលើ និងបានឡើងផ្សារដំបូលសំយ៉ាបផ្ទះ ដោយបានលើកដែកឡើងទៅលើប៉ះជាមួយចរន្តខ្សែភ្លើងធំ នៅជាប់នឹងបង្គោលតាមដងផ្លូវ បណ្ដាលអោយឆក់ធ្លាក់មកដី និងរងរបួសធ្ងន់ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕


មតិយោបល់