ព័ត៌មានជាតិ

Paing Takhon ត្រូវ​បានយោធាមីយ៉ាន់ម៉ាចាប់​ខ្លួន ទាំងខ្លួនកំពុងមានជំងឺធ្ងន់

មីយ៉ាន់ម៉ា៖ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាកាន់តែក្តៅគគុកខ្លាំងឡើយ ក្រោយតារាល្បីៗជាច្រើននាក់ បានចេញមុខចែកចាយព័ត៌មានទាំងក្នុងបណ្តាញសង្គម និងកាលពីពេលថ្មីៗនេះសូម្បីតែបវរកញ្ញាមីយ៉ាន់ម៉ា ២០២០ ក៏បានលើកមកនិយាយលើឆាកកំពុងប្រកួតនៅប្រទេសថៃរហូតនាងបានក្លាយជាបុគ្គលមួយរូបដែលស្ថិតក្នុងស្ថានភាពអសុវត្ថិភាពបំផុត។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែមេសា នេះបងស្រីរបស់តារាបង្ហាញម៉ូតល្បីឈ្មោះ Paing Takhon បានសរសេរលើគណនីបណ្តាញសង្គមរបស់ខ្លួនថា ក្រុមយោធាជាច្រើននាក់បានសម្រុកចូលផ្ទះប្អូនប្រុសខ្លួនវេលាម៉ោង ៥ ទៀបភ្លឺនេះ និងចាប់ខ្លួនយកទៅបាត់ធ្វើឱ្យគ្រួសារមានក្តីបារម្ភជាខ្លាំង មិនដឹងថាពេលនេះប្អូនប្រុសយ៉ាងណាទៅហើយ។

គួរបញ្ជាក់ដែរថា ពេលនេះគណនីបណ្តាញសង្គម ក៏ដូចជា Instagram របស់លោកលែងដំណើរការមិនអាចបើកមើលអ្វីបានឡើយ៕

មតិយោបល់