ព័ត៌មានជាតិ

ខ្សែការពារ​តោ​ខៀវ​លើកលែង​ទោស​ឲ្យ Suarez ដែល​ខាំ​ដៃ​របស់​ខ្លួន​

​ខ្សែការពារ​របស់​ក្លិប តោ​ខៀវ Branislav Ivanovic បាន​និយាយថា​គាត់​ព្រម​លើកលែង​ទោស​ឲ្យ​កីឡាករ Luis Suarez បន្ទាប់​ពី​កីឡាករ​រូបនេះ​បាន​ខាំ​ដៃ​របស់​ខ្លួន​នោះ​។​

​ដៃ​របស់​កីឡាករ Ivanovic ត្រូវបាន​ខាំ​ដោយ កីឡាករ Suarez ខណៈ​ដែល​ក្លិប តោ​ខៀវ​ស្មើរ ជាមួយនឹង ហង្ស​ក្រហម​ដោយ​លទ្ធផល 2-2 នៅ​ពហុ​កីឡដ្ឋាន Anfield កាលពី​ខែ មេសា ។​បន្ទាប់​ពី​ខាំ​ដៃ កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គាយ​រូបនេះ ត្រូវបាន​សហ​ពន្ធ​កីឡាករ​ព្យូរ​ការប្រកួត​ដល់ទៅ ១០ ប្រកួត ។​
https://i1272.photobucket.com/albums/y389/domneng/Liverpool-v-Chelsea-Branislav-Ivanovic-Luis-S_2933603_zpsb3334d69.jpg
​កីឡាករ Suarez ក៏​ធ្លាប់​បាន​ធ្វើការ​សុំទោស ដល់​កីឡាករ Ivanovic បន្ទាប់​ពី​រំពេច​នៃ​ហេតុការណ៍​នេះ​កើតឡើង ពោល​គឺ ក្រោយ​ការប្រកួត​ចប់​។​
​កីឡាករ Ivanovic វ័យ ២៩ ឆ្នាំ របស់​តោ​ខៀវ បានបង្ហាញ​គំនិត​ថា លោក​មិន​បាន​ចង់គំនុំ​លើ​កីឡាករ Suarez ឡើយ​។ ប៉ុន្តែ​លោក​ក៏​ភ្ញាក់ផ្អើល​ណាស់ដែរ ចំពោះ​រឿង​នេះ​ដែល​បាន​កើតឡើង​នោះ​។​ក្រោយ​ការប្រកួត​ចប់ លោក​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​ដែល​បាន​កើតឡើង​នោះ​ទេ​។​នៅ​ថ្ងៃ​បន្ទាប់​ពួកយើង​បាន​និយាយ​ទូរស័ព្ទ​ជាមួយនឹង​គ្នា ដោយ​យល់ព្រម​ចំពោះ​ការសុំ​ទោស​របស់​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គាយ និង​មិន​ចង់​វាយប្រហារ​គាត់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នោះ​ទេ ពោល​គឺ​អភ័យទោស​ឲ្យ​គាត់​ទាំងស្រុង​។​

​កាលពី​សប្តាហ៍​កន្លងទៅ​នេះ Suarez បាន​យល់ព្រម​ចំពោះ​ការព្យូរ​ការប្រកួត ១០ លើ​ក​របស់​ខ្លួណ និង​ទទួលកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​៕

មតិយោបល់