ព័ត៌មានជាតិ

អាសូរណាស់! លោកយាយវ័យ៩៤ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តាតភ្លើងដែលឆេះផ្ទះ

ពោធិ៍សាត់: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១

វេលាម៉ោង៣ និង ៣០នាទី នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង មានករណីទូសេខ្សែរភ្លើងបង្កជាអគ្គីភ័យបានឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នងទំហំ៥×៧ម៉ែត្រ ដោយជញ្ជាំងនិងដំបូលប្រកស័ង្កសី និងបណ្តាលឲ្យលោកយាយឈ្មោះសួង អាយុ៩៤ឆ្នាំដែលជាម្ចាស់ផ្ទះ រស់នៅតែម្នាក់ឯង ត្រូវភ្លើងឆាបឆេះបណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីករណីអគ្គីភ័យនេះភ្លាម កម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងដើម្បីជួយពន្លត់អគ្គីភ័យនេះ។

ប៉ុន្តែដោយសារផ្លូវចូលទៅកាន់ផ្ទះលោកយាយជនរងគ្រោះមានទំហំតូចចង្អៀត និងពិបាកក្នុងការធ្វើដំណើរផងដែរ ដែលជាបញ្ហាដល់ក្រុមជួយសង្គ្រោះពន្លត់អគ្គីភ័យមិនអាចបើករថយន្តចូលបាន គឺបានត្រឹមតែអូសទុយោបាញ់ទឹកជួយពន្លត់ពីចម្ងាយតែប៉ុណ្ណោះហើយក៏មិនអាចចូលជួយសង្រ្គោះលោកយាយជនរងគ្រោះបានទាន់ពេលវេលាដែរ ដោយសារស្ថានភាពភ្លើងឆេះខ្លាំងហើយលឿនទៀតផង។

ដូច្នេះហើយក្រុមពន្លត់អគ្គីភ័យ និងប្រជាពលរដ្ឋមិនអាចគ្រប់គ្រងស្ងានការណ៍និងជួយសង្គ្រោះជីវិតលោកយាយសួងបានឡើយ៕

 

មតិយោបល់