ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជំនាញកាច់សោរកម៉ូតូ

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ (ពេលល្ងាច)៖
I-សភាពការណ៍សន្តិសុខ: ល្អ
II-សណ្តាប់ធ្នាប់សង្គម:
១-បទល្មេីសព្រហ្មទណ្ឌ:១ករណី(អំពើលួច): នៅថ្ងៃទី ០៧.០៤.២០២១វេលាម៉ោង២២:០០នាទី នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ភេទប្រុស(១-ឈ្មោះ ឃុត សុជាតិ អាយុ១៩ឆ្នាំ,២-ឈ្មោះ អេង វីរ: ហៅចេម អាយុ១៩ឆ្នាំ) វត្ថុតាងចាប់យកបាន: ម៉ូតូ HONDA C.125 ១គ្រឿង ,ម៉ូតូNEX ១គ្រឿង(ផលនៃអំពើលួច) និងស្លាកលេខម៉ូតូចំនួន៣សន្លឹក។ ជនរងគ្រោះជាម្ចាស់ម៉ូតូចំនួន ២នាក់:(១-ឈ្មោះ ងិន ជឿន ភេទប្រុស អាយុ៣២ឆ្នាំ ,២-ឈ្មោះ សុខ ភី ភេទស្រី អាយុ២២ឆ្នាំ) ។
២-គ្រោះថ្នាក់ចរាចរណ៍:គ្មាន
៣-គ្រោះថ្នាក់ផ្សេងៗ: គ្មាន
III-លទ្ធផលកិច្ចប្រតិបត្តិការ៖
+ស្នងការដ្ឋានបានចាត់កម្លាំងចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុវត្តតាមសេចក្តីសម្រេច លេខ៤៤សសរ.ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
+ស្នងការដ្ឋាន បែងចែកវេនប្រចាំការ២៤ម/២៤ម ដោយអនុវត្តតាមសេចក្តីណែនាំលេខ០០៤ ស.ណ.ន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីកាពង្រឹង វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ។
+រឹតបន្តឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលពុំមាន ការចាំបាច់ចេញ-ចូល ខេត្តព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ: ។
+កម្លាំងជំនាញចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩អនក្រ និងអនុវត្តតាមសេចក្តីណែនាំលេខ ០០៥ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការបង្កើន ប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ។
+ស្នងការដ្ឋានបានចាត់កម្លាំងចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ការពារសន្តិសុខ សុវត្ថិភាព ទីតាំងធ្វើចត្តាឡីស័ក(ភ្ញៀវជាតិ-អន្តរជាតិ មកពីក្រៅប្រទេស)ក្នុងខេត្តចំនួន៦ទីតាំង(សណ្ឋាគារសុខា,សណ្ឋាគារឃ្វីនកូ ,សណ្ឋាគារ ហ្គោលឌិនស៊ី , ផ្ទះសំណាក់វ៉ាយថ៍ដ្រេហ្គន, សណ្ឋាគារប្លូប៉េ និងសណ្ឋាគារលេជេន) និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ទីតាំងដែលគណ:កម្មការប្រយុទ្ធនឹងជងឺកូវីដ-១៩ ខេត្ត បានរកឃើញជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ក្នុងក្រុងព្រះសីហនុ ។
+ចាត់កម្លាំងការិ.ជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ តាមឆ្នេរសមុទ្រ ទីប្រជុំជន តាមគោលដៅសំខាន់ៗ ល្បាតការពារសន្តិសុខ តាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ តាមអាជីវកម្មវីង និងតំបន់ស្មុគ្រស្មាញ ។
+កម្លាំងបុស្តិ៍រដ្ឋបាល បែងចែកកម្លាំងប្រចាំការ និងចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ៕

 

មតិយោបល់