ព័ត៌មានជាតិ

ករណីក្មេងប្រុសស្រី ៣នាក់ ចុះរាវលាស បណ្ដាលឲ្យលង់ស្លាប់ នៅខេត្តកំពត

កំពត: កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានករណីក្មេងប្រុសស្រី ៣នាក់ លង់ទឹកស្លាប់ នៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្មេងរងគ្រោះរួមមាន៖
១-ឈ្មោះ ស៊ុង រតនា ភេទស្រី អាយុ ១៣ឆ្នាំ។
២-ឈ្មោះ ហង់ ស្រីតី ភេទស្រី អាយុ ១៣ឆ្នាំ។
៣-ឈ្មោះ ហង់ ទីទី ភេទប្រុស អាយុ ៩ឆ្នាំ។
ទាំង ៣នាក់ រស់នៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

មូលហេតុ៖ ចុះរាវលាស។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងខាងលើ ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់