ព័ត៌មានជាតិ

Update៖ អាសូរណាស់! ប្រពន្ធអង្គុយយំឱបសពប្ដី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិត បុរសបុគ្គលិកធនាគារម្នាក់ នៅខណ្ឌដង្កោ បន្សល់កូន ៣នាក់ឲ្យកំព្រាឪពុក

ភ្នំពេញ: នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១និង១៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចគល់ស្ពានព្រែកជ្រៃផ្លូវ២១៧ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សចំនួន០១នាក់ ស្លាប់នៅកន្លែងកើតហេតុ ។

ភាគីម៉ូតូទី១៖ ម៉ាក Honda Scoopy i ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1D-6269 បើកបរដោយឈ្មោះ ស៊ឹម ចាន់ឌឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានកូនចំនួន ៣នាក់ ស្រុកកណើត ស្ថិតនៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។
ភាគីរថយន្ត៖ ម៉ាក Hyundai korea ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2722 បើកបរដោយឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បើកបរ ស្រុកកំណើត ស្ថិតនៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។

ដំណើររឿង៖ មុនពេលកើតជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅធ្វើការ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធ និងកូន តែម្ដង។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់