ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធមួយក្រុម មានគ្នា៦នាក់ជិះម៉ូតូមិនចាំ ម៉ាក៣គ្រឿង បានធ្វើសកម្មភាព ភ្ជង់ប្លន់យក ម៉ូតូស្គុបពីពីបុរសពីរនាក់ ដែរទើបតែត្រលប់មកពីខួបកំណើរគេ បាន ម្រេចដោយសុវត្ថិភាព នៅចំណុច មុខផ្ទះសំណាក់ វិនិតាតាមបណ្តោយផ្លូវមុនីរ៉េត កែងនិងផ្លូវលេខម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង៣និង១០ នាទី យប់ឈានចូលទីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។
ជនរងគ្រោះក្នុង អំពើភ្ជង់ប្លន់ ខាងលើសុំមិនបញ្ចេញឈ្មោះបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថាពួកគេ មុខពេលកើតហេតុការណ៍កើតឡើង គឺដំបូងឡើយ រូបខ្លួនទើបតែ ចេញមកពី ខួបកំណើតមិត្តភក្រ័នៅម្តុំផ្លូវ៦៣ ដោយពួកគេទាំងពីរជិះម៉ូតូ មួយគ្រឿង ម៉ាកស្គុបពីស៊េរី ឆ្នាំ២០១៥ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2634 បានរួមដំណើរជាមួយបងរបស់ខ្លួន ដោយធ្វើដំណើរ តាមបណ្តោយ ផ្លូវមុនីរ៉េតឆ្ពោះត្រឡប់មកកន្លែង ផ្ទះសំណាក់ វិនិតារបស់ ខ្លួនស្នាក់នៅ លុះមក ដល់ចំណុចកើតហេតុនោះ ស្រាប់តែ មានជនសង្ស័យ៦ នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកនិងស្លាកលេខ បានជិះមក ឈប់ម៉ូតូពីមុខពួកគេដែរកំពុងឈប់ម៉ូតូនៅមុខផ្ទះសំណាក់ វិនិតា ហើយ ជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខគេបានបានចុះមកធ្វើសកម្មភាពដក សោម៉ូតូពួកគេដោយប្រាប់ថា ឲ្យចុះពីលើម៉ូតូ ឃើញស្ថានការណ៍ដូចនេះ បុរសរងគ្រោះក៏ព្យាយាមមិនប្រគល់ ម៉ូតូទៅឲ្យក្រុមចោរនោះទេ ធ្វើឲ្យចោរខឹងក៏ដក់កាំភ្លើងវាយក្បាលពួកគេបណ្តាលឲ្យបែកហូរម្នាក់ និង ភ្ជង់ទៅលើពួកគេដោយគំរាមមិនឲ្យ ស្រែកផ្តេសផ្តាស បើកពុំដូច្នោះទេរូបគេ នឹងបាញ់សម្លាប់ចោល។ ភ្លាមៗនោះក្រោយពីបានគំរាម ជនរងគ្រោះ មិនអោយស្រែក ឆោរឡោររួចហើយ ក្រុមជនសង្ស័យបានឡើងជិះម៉ូតូនារីរងគ្រោះ ចេញទៅបាត់សុវត្ថិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងជនរង គ្រោះទៅធ្វើការ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល នគរបាលបឹងសាឡាង ដើម្បីកំណត់មុខ សញ្ញាជន សង្ស័យបន្ត ។ ចំណែក នារីរងគ្រោះ ត្រូវបានសាច់ញាតិ មកទទួលយក ទៅគេហដ្ឋានវិញ ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីបាញ់ ភ្ជង់ប្លន់ប្រដាប់អាវុធ នៅតែបន្តកើតមានសម្រាប់ ភូមិសាស្ត្រ ខណ្ឌនាៗ ស្របពេលដែល មួយរយៈកន្លង មកនេះសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំង កងរាជអាវុធហត្ថ ទាំងអស់កំពុងតែ ព្យាយាម និងខិតខំយ៉ាង សស្រាក់សស្រាំ បំផុត ក្នុងការល្បាតពួកស្ទាក់ចាប់ ក៏ដូចជាបង្ក្រាបមុខ សញ្ញាសង្ស័យ ផ្សេងៗ តែងតែបង្កភាពអសន្តិសុខក្នុង មូលដ្ឋានរបស់ ខ្លួនរឿយៗ ផងដែរនោះ ៕
ព័ត៌មានជាតិ
មតិយោបល់