(ញូដេលី)៖ ឥណ្ឌានៅថ្ងៃសុក្រ ទី០៩ ខែមេសានេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 លោតដល់កម្រិតអាក្រក់ថ្មីមួយទៀត ដោយមនុស្សសរុប ១៣១,៩៦៨នាក់ទៀតត្រូវបានគេរាយការណ៍ថាបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
នៅថ្ងៃសុក្រដដែលនេះ អ្នកជំងឺចំនួន ៧៨០នាក់បន្ថែមទៀត ក៏ត្រូវបានប្រកាសថាស្លាប់ផងដែរ។ ក្រោយការបូកសរុបទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ ១៣,០៦០,៥៤២ករណី ក្នុងនោះមានអ្នកស្លាប់ ១៦៧,៦៤២នាក់ និងជាសះស្បើយឡើងវិញជិត ១២លាននាក់។
ចំណែកឯ តំបន់ដែលកំពុងរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតនោះគឺរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ស្ថិតនៅភាគនិរតីប្រទេសឥណ្ឌា៕
Xinhua
មតិយោបល់