ព័ត៌មានជាតិ

Update៖ ប្រើទឹកអស់ ៥ឡាន ទើបអាចសង្គ្រោះផ្ទះអ្នកជិតខាងទាន់ពេលវេលា ករណីឆេះផ្ទះ ១ខ្នង ហើយរាលដាល សរុបជាទឹកប្រាក់ប្រហែល ១៥ម៉ឺនដុល្លារ

កណ្ដាល: យោងតាមផេកព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃអាទិត្យ១៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីព្រឹកចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល
មានគ្រោះអគ្គិភ័យមួយកើតឡើង ។

១-ករណីនេះបណ្ដាលឲ្យខូចខាតផ្ទះ ១ខ្នង ធ្វើអំពីឈើ ថ្មក្រោម ជញ្ជាំងឈើ ដំបូលប្រក់គ្បឿង ក្រាលក្តារ ទទឹង ៩ម៉ែត្រ មានបណ្តោយ១២ម៉ែត្រ របស់ឈ្មោះ មាស សីថុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ឆាង ចន្ធូ អាយុ ៥១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២-ផ្ទះឈើ ជញ្ជាំងឈើ ប្រក់គ្បឿងមាន ទទឹង៥,៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ មានម្ចាស់ឈ្មោះ ស៊ុន ចន្ធូ ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆេះអស់ជញ្ចាំងមួយចំហៀង ។

សម្ភារ:ខូចខាតប៉ាន់ស្មានបឋម សរុបជាទឹកប្រាក់ប្រហែល ១៥ម៉ឺនដុល្លារ។

ក្រោយទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្ត៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក៏ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់ មុនសមត្ថកិច្ចចុះមកដល់ និងសុំអន្តរាគមន៍ពីលោកអធិការ យករថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយបានអន្តរាគមន៍ចុះពន្លត់បានផ្ទះមួយខ្នង មានអន្តរាគមន៍រថយន្តបង្ការពន្លត់អគ្គិភ័យស្នងការខេត្តកណ្តាលពីរគ្រឿងទៀតបានមកជួយ ពន្លត់ដោយប្រើប្រាស់រថយន្ត៣
គ្រឿង ទឹកអស់ចំនួន០៥រថយន្តនិងឡានទឹកតូច១ឡាន ទៀតទើបរលត់ជាស្ថាពរ១០០%៕

មតិយោបល់