ព័ត៌មានជាតិ

របួសធ្ងន់២នាក់បន្ទាប់ពីត្រូវរថយន្តបុកពីក្រោយ

ប៉ៃលិនៈ នៅវេលាម៉ោង ៤ និង ៤០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់ចរាចរណ៍ ០១ករណី រវាងម៉ូតូ និងរថយន្ត នៅចំណុចលេីផ្លូវជាតិលេខ៥៧(ផ្លូវបំបែកជាបួនអូរច្រាកេីត) ស្ថិតក្នុងភូមិអូរច្រាកេីត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលអោយមានមនុស្សរងរបួសធ្ងន់០១នាក់ និងរងរបួសស្រាល០១នាក់ ។
ជនរងគ្រោះទី១ភាគីម៉ូតូ ឈ្មោះ នួន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ន នៅភូមិអូរច្រាកេីត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូ ម៉ាកហុងដាឌ្រី ម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ប៉ៃលិន1c-3597 ទិសដៅពីកេីតទៅលិច (រងរបួសស្រាល) ។
ទី២.អ្នករួមដំណេី ឈ្មោះ សេង សាវី ភេទស្រី អាយុ ៤៧ឆ្នាំ បច្ចុប្បន្ន នៅភូមិអូរច្រាកេីត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (រងរបួសធ្ងន់) ។
ចំណែកភាគីរថយន្ត ឈ្មោះ ទាំង ប្រុស ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបធ្វេីលូ បច្ចុប្បន្ន នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបររថយន្ត ម៉ាកHYUNDAI ពណ៍ខៀវស្លាកលេខ ន.0175ភព3 ទម្ងន់២តោនកន្លះមានស្ទូច បេីកបរពីកេីតទៅលិច ស្របទិសគ្នា(គ្មានរបួស) ។
៤.អ្នករួមដំណេី ឈ្មោះ ថា មុំ ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ (គ្មានរបួស) ។
ក្រោយពីបង្កគ្រោះថ្នាក់ភាគីរថយន្តបានបេីករថយន្តគេចពីកន្លែងកេីតហេតុទៅផ្ទះរបស់ខ្លួននៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
មូលហេតុដោយបេីកបរហួសល្បឿន និងមិនគោរពសិទ្ធអតិភាព (រថយន្តបុកម៉ូតូពីក្រោយ) ។
បច្ចុប្បន្ន កម្លាំងជំនាញរបស់ការិយាល័យចរាចណ៍នៃស្នងការ ដ្ឋាន នគរបាលខេត្តប៉ៃលិន ចុះធ្វើការវាស់យករក្សាទុកដើម្បីរងចាំការដោះស្រាយ ៕

 

មតិយោបល់