ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងដោយមិនដឹងមូលហេតុ

កោះកុង: កាលពីនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង៧និង៤២ នាទីយប់ មានករណីភ្លើងឆេះផ្ទះមួយខ្នងស្ថិតនៅក្នុង ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង ។
ដែលម្ចាស់ផ្ទះឈ្មោះហួត ឌុប ភេទស្រី អាយុ ៨៥ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំខាងលើ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៤ x ៦ ជញ្ជាំងធ្វើអំពីឈើមួយខ្នង ។
សម្ភារខូចខាតរួមមាន៖សារុងចំនួន 26 កន្ទេលចំនួន 5 អង្ករចំនួន 3ប៉ោយ លុយចំនួន 60 ម៉ឺនរៀល ប័ណ្ណក្រីក្រចំនួន1សន្លឹកនិងសម្ភារ មួយចំនួនទៀត
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអំពីការឆេះផ្ទះមួយខ្នងនេះ៕

 

មតិយោបល់