ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី ដោយមានការអនុញ្ញាតពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោកសុខ សេដ្ឋ មករា ជាក្រឡាបញ្ជី កម្លាំងចម្រុះដឹកនាំដោយ លោក ណុប ផា អភិបាលរងខណ្ឌ,លោក គង់ វុទ្ធី អនុប្រធានការិយាល័យ ក.ប.ប, លោក ញាន ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ,លោក វរសេនីយ៍ត្រី ហេង សុវណ្ណតារា អធិការរង បានចុះត្រួតពិនិត្យរកសារធាតុគួរឲ្យសង្ស័យស្តុកទុក នៅក្នុងឃ្លាំងគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផល រកឃើញអាកុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៤ប៊ីដុង ស្មើ ១០០០លីត្រ ។
ចំពោះអាកុលក្លែងក្លាយ ៣៤ប៊ីដុងលោក ព្រះរាជអាជ្ញាររងឲ្យរក្សាទុកនៅក្នុងឃ្លាំងខាងលើជាបណ្តោះអាសន្ន រីឯឃ្លាំង និងវត្ថុតាង ប្រគល់ឲ្យគណ បញ្ជាការឯកភាពខណ្ឌ ច្បារអំពៅ ជាអ្នកគ្រប់គ្រង រង់ចាំការសម្រេចជាថ្មី ៕
មតិយោបល់